| នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤, ដោយបានសហការជាមួយសប្បុរសជនផ្សេងទៀតក្រុមហ៊ុនតិចស្រ៊ុនបានធ្វើដំណើរទស្សនកិច្ចទៅមណ្ឌលកុមារកំព្រា Branch Center ដែលជាផ្ទះរស់នៅសម្រាប់កុមារកំព្រាជាង ១៨០ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះសមាជិក តិចស្រ៊ុនមានអារម្មណ៍រមផើបដែលបានឮពីរឿងរ៉ាវជីវិតរបស់កុមារ។ តិចស្រ៊ុនបានផ្តល់អំណោយដូចជា អង្ករ មី សម្លៀកបំពាក់ សម្ភារៈសិក្សា និងម្ហូប ដើម្បីបរិច្ចាគដល់កុមារដែលកំពុងត្រូវការជំនួយ។
គួរបន្ថែមថាតិចស្រ៊ុនក៏បានទិញអាវជាច្រើនពីមណ្ឌលកុមារកំព្រាដើម្បីចែកចាយជូនបុគ្គលិករបស់យើងដើម្បីគាំទ្រនិងលើកកម្ពស់ការយល់ដឹងអំពីស្ថាប័ននេះបន្ថែមទៀត។ តិចស្រ៊ុនកោតសរសើរសកម្មភាពសប្បុរសធម៌របស់មណ្ឌលកុមារកំព្រា Branch Center និងជំរុញឱ្យអ្នកដទៃចូលរួមគាំទ្រមូលនិធិរបស់ពួកគេ។ ស្វែងរកព័ត៌មានបន្ថែមអំពីមូលនិធិនេះតាមរយៈទំព័រហ្វេសប៊ុករបស់ពួកគេ៖ https://www.facebook.com/branchcenters។
|



