តិចស្រ៊ុន
ក្រុមហ៊ុនតិចស្រ៊ុនអុឹមផត អុិចផត និង ត្រេនស្ព័ត គឺជាក្រុមហ៊ុនដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៨, ដែលមានភាពរឹងមាំ បច្ចេកវិទ្យាថ្មី និងអាចទុកចិត្តបាននៅកម្ពុជា។ ដោយមានបុគ្គលិកឧស្សាហ៍ព្យាយាមខិតខំបំពេញការងារ និង រថយន្តទំនើប ឃ្លាងស្ដុកទំនិញដែលមាន សុវត្ថិភាព ព្រមទាំង បទពិសោធន៍ជាង ២៥ ឆ្នាំក្នុងវិស័យដឹកជញ្ជូន, តិចស្រ៊ុនធ្វើការប្រកបដោយភាពផ្ចិតផ្ចង់ និងមានតម្លៃប្រកួតប្រជែងនៅក្នុងសេវាកម្មដឹកជញ្ជូនកុងតឺន័រ ដើម្បីផ្តល់ជូនអតិថិជន ដូចជា អ្នកនាំចេញនាំចូល និងក្រុមហ៊ុនផ្សេងៗ ឱ្យបានទាន់ពេលវេលា។

បេសកកម្មក្រុមហ៊ុន
ប្រែក្លាយជាក្រុមហ៊ុនដឹកជញ្ជូននាំមុខនៅកម្ពុជាដោយផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលមានភាពល្អឯក ទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អតិថិជន, ដែលផ្តោតលើភាពស្មោះត្រង់ ការយកចិត្តទុកដាក់ និងសុវត្ថិភាព។

ចក្ខុវិស័យក្រុមហ៊ុន
ផ្សារភ្ជាប់អាជីវកម្មរវាងប្រជាជនកម្ពុជានិងពិភពលោក តាមរយៈសេវាកម្មដឹកជញ្ជូន។

គុណតម្លៃក្រុមហ៊ុន
ភាពសុចរិត៖ យើងមានភាពស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយអតិថិជន និងបុគ្គលិក។
ការប្ដេជ្ញាចិត្ត៖ យើងតែងតែប្តេជ្ញាផ្តល់នូវសេវាកម្មដែល
ល្អឥតខ្ចោះ មានតម្លៃសមរម្យ និងទាន់ពេលវេលាជូនអតិថិជន, ទន្ទឹមនឹងនេះយើងក៏មានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បុគ្គលិកផងដែរ។
សុវត្ថិភាព៖ យើងព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ជូនទំនិញទៅដល់ដៃអតិថិជន។ យើងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពបុគ្គលិកដោយផ្ដោតសំខាន់ទៅលើការបណ្តុះបណ្តាល នីតិវិធី និងឧបករណ៍ប្រើប្រាស់។


