នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមហ៊ុនតិចស្រ៊ុនបានរៀបចំកម្មវិធីអបអរសាទរចុងឆ្នាំប្រចាំឆ្នាំរបស់ខ្លួននៅភោជនីយដ្ឋានទន្លេបាសាក់។ ព្រឹត្តិការណ៍នេះគឺជាការសរសើរ និងលើកទឹកចិត្តចំពោះការប្តេជ្ញាចិត្ត ការខិតខំធ្វើការ និង សមិទ្ធផលដែលបុគ្គលិយេីងបានសម្រេចក្នុងរយៈពេលមួយឆ្នាំកន្លងមក។ 

ព្រឹត្តិការណ៍នេះប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ។ បុគ្គលិកពីផ្នែកផ្សេងៗមកជួបជុំគ្នា បរិភោគម្ហូបអាហារឈ្ងុយឆ្ងាញ់ និងចូលរួមច្រៀងរាំយ៉ាងរីករាយ។ 

តិចស្រ៊ុនចង់ថ្លែងអំណរគុណដល់បុគ្គលិក ដៃគូរ និង អតិថិជនរបស់យេីងទាំងអស់សម្រាប់ការសហការនិងការជ្រើសរើសតិចស្រ៊ុនជាក្រុមហ៊ុនរបស់ពួកគេ។យើងសង្ឃឹមថានឹងបន្តទំនាក់ទំនងដ៏រឹងមាំនេះនិងសម្រេចបានជោគជ័យកាន់តែច្រើនរួមគ្នានៅឆ្នាំខាងមុខ។